នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ ដើម្បីបន្តកិច្ចពិភាក្សាស្តីពី “ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ដែលជាមន្ត្រីរាជការទទួលបន្ទុកកិច្ចការថ្កោលទោសផងដែរ។ កិច្ចប្រជុំនេះជាកិច្ចប្រជុំបច្ចេកទេស ដែលបានពិភាក្សាយ៉ាងលម្អិតទៅលើបច្ចេកទេសក្នុងការតភ្ជាប់ប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោស ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនេះផងដែរ។