ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី

នៅរសៀល​ថ្ងៃពុធ​ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាអគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានការិយាល័យ, មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដែលបម្រេីការងារ​នៅក្នុងអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី សរុបប្រមាណ​ជាង​ ៧០​ រូប។ កិច្ចប្រជុំបានពិភាក្សាផ្តោតលើរបៀបវារៈសំខាន់ៗ​ ចំនួន ៣ ដូចខាងក្រោម÷ ១-​ ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីមួយៗ​ ចំណុះអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ២-ពិភាក្សា​អំពីការត្រៀមលក្ខណៈចូលរួមក្នុងសន្និបាតរបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៥​ នាពេលខាងមុខ ៣-វិធានការចាំបាច់ពង្រឹងប្រសិទ្ធភាពការងាររបស់នាយកដ្ឋាននីមួយៗ​ ចំណុះអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។