ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ គ.យ.ក.ស ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង

      នារសៀល ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងារ និង ចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារតំបន់ទី១ ទទួលបន្ទុក និងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង៕