ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន​ វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំណាត់ថ្នាក់សម្រាប់ក្រឡាបញ្ជី ដែលត្រូវស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ប្រចាំឆ្នាំ២០២៥

ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥, ឯកឧត្តម សួន​ វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំណាត់ថ្នាក់សម្រាប់ក្រឡាបញ្ជី ដែលត្រូវស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ប្រចាំឆ្នាំ២០២៥​ ដើម្បីប្រជុំ​ ពិនិត្យ ពិភាក្សា​ វាយតម្លៃ​ និងលេីកយោបល់ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ពិនិត្យសម្រេចលើសំណើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ តាមវេនអតីតភាពការងារ​ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអង្គភាពសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់​ និងនាយកដ្ឋា​នក្រឡាបញ្ជី​ផងដែរ។