ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននាំយកនូវថវិកាជាបច្ច័យចំនួន ៥០,០០០ (ប្រាំម៉ឺន) ដុល្លារសហរដ្ឋអាមេរិក ប្រគេនសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននាំយកនូវថវិកាជាបច្ច័យចំនួន ៥០,០០០ (ប្រាំម៉ឺន) ដុល្លារសហរដ្ឋអាមេរិក ប្រគេនសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សម្រាប់ចូលរួមចំណែកក្នុងការកសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។