នារសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំធ្វើសន្និសីទសារព័ត៌មានអំពី “លទ្ធផលរយៈពេល ១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ, ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, លោកជំទាវ ប៉ែន ផល្លីការ ជាអ្នកនាំពាក្យ និងលោកជំទាវ ឌី ម៉ូឡានី ជាអ្នកនាំពាក្យ ព្រមទាំងអ្នកសារព័ត៌មានអញ្ជើញមកពីអង្គភាពផ្សេងៗជច្រើននាក់ នៅទីស្តីការក្រសួងយុត្តិធម៌។