ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន​ វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃក្រសួងយុត្តិធម៌(លេីករណីក្រឡាបញ្ជី១រូប​ នៃសភាព្រហ្មទណ្ឌ​ នៃតុលាការកំពូល)

ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន​ វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាវិន័យ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃក្រសួងយុត្តិធម៌​ ដើម្បីប្រជុំ​ ពិនិត្យ​ វាយតម្លៃ​ និងលេីកយោបល់ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លេីករណីកំហុសឆ្គងក្រមសីលធម៌របស់ក្រឡាបញ្ជី១រូប​ នៃសភាព្រហ្មទណ្ឌ​ នៃតុលាការកំពូល​ ដោយមានការអញ្ជេីញចូលរួមពីលោកជំទាវ​ ម៉ៅ​ ធីតា​ អគ្គលេខាធិការ​តុលាការ​កំពូល​ នាយកដ្ឋា​នក្រឡាបញ្ជី​ និងសាម៉ីក្រឡាបញ្ជីផងដែរ។