រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងព្រឹត្តការណ៍បាល់ទាត់មិត្តភាព អបអរសាទរ "ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤" នៅពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធីបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។