ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសសន្ធានកម្ម និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ២៥ រូប

       នាថ្ងៃ សុក្រ ៥ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសសន្ធានកម្ម និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ២៥ នាក់ / ស្ត្រី ០៦ នាក់ ជាមន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មកពីខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ចើញជា អធិបតីភាព ពីសំណាក់ លោក ញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ផងដែរ។