ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលនៃសាលាឧទ្ធរណ៍បាត់ដំបង

      នារសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អមដំណើរដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសណាល ជាមួយថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីលេខាធិការដ្ឋាន រដ្ឋបាលនៃសាលាឧទ្ធរណ៍បាត់ដំបង បន្ទាប់ពី ឯកឧត្តមរដ្ឋមន្ត្រី បញ្ចប់ពិធីដុតបំផ្លាញគ្រឿងញៀន នៅខេត្តបាត់ដំបង។