ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីឧបនាយករដ្ឋមន្រ្តី
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
ឧបនាយករដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
អាជ្ញាធរកណ្តាល
បណ្ណាល័យវិស័យយុត្តិធម៌
ស្វែងរកពាក្យគន្លឹះក្នុងច្បាប់និងបទប្បញ្ញត្តិ
វិចិត្រសាល
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិនិងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានចូលរួមកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ក្នុងតំបន់មេគង្គ-ឡានឆាង និងកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធនឹងយន្តការនៃការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន
2024-12-26 21:00:00
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិនិងអភិវឌ្ឍន៍វិស័យយុត្តិធម៌បានចូលរួមកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ក្នុងតំបន់មេគង្គ-ឡានឆាង និងកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធនឹងយន្តការនៃការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការច្បាប់នៃប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីខាងលើ រួមមានបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន ទស្សនៈរបស់ ឯកឧត្តម ស៊ី ជីនពីង ពាក់ព័ន្ធនឹងនីតិរដ្ឋ សមិទ្ធិផលរបស់ប្រទេសចិនពាក់ព័ន្ធនឹងការយល់ដឹងអំពីនីតិរដ្ឋនិងប្រព័ន្ធរដ្ឋបាលតុលាការ និងការបង្ហាញអំពីវប្បធម៌នីតិរដ្ឋរបស់ប្រទេសចិន។ បន្ថែមពីនេះ សិក្ខាកាមក៏បានធ្វើទស្សនកិច្ចសិក្សាទៅកាន់ស្ថាប័នផ្តល់សេវាផ្នែកច្បាប់របស់ខេត្ត Guangxi ផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនាឱកាសនេះ ផ្តោតសំខាន់លើការបង្កើតយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ រវាងក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការច្បាប់ នៃប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង នាពេលអនាគត។
ពាក្យស្នើសុំលិខិតថ្កោលទោស