ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ បានធ្វើសន្និសីទសារព័ត៌មាន «ពាក់ព័ន្ធករណីក្មេងទំនើង»

នារសៀលថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំធ្វើសសន្និសីទសារព័ត៌មាន “ពាក់ព័ន្ធករណីក្មេងទំនើង” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ, ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, លោកជំទាវ សុខ វីសាល ជាអ្នកនាំពាក្យ និងលោកជំទាវ ប៉ែន ផល្លីការ ជាអ្នកនាំពាក្យ ព្រមទាំងអ្នកសារព័ត៌មានអញ្ជើញមកពីអង្គភាពផ្សេងៗជាច្រើននាក់ នៅទីស្តីការក្រសួងយុត្តិធម៌។