នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ឋានន្តរស័ក្តិ ឬថ្នាក់នសមន្រ្តីរាជការស៊ីវិលរបស់ក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ស្នើដំឡើងថ្នាក់ឋានន្តរស័ក្តិ ឬថ្នាក់នៃមន្រ្តីរាជការស៊ីវិលសម្រាប់ឆ្នាំ២០២៥ ដែលមានលក្ខណៈគ្រប់គ្រាន់ តាមវេនជ្រើសរើស និងវេនអតីតភាព នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។