នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោយបញ្ចប់ពិធីដុតបំផ្លាញគ្រឿងញៀន ដែលប្រាព្ធធ្វើនៅខេត្តបាត់ដំបង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ គ.យ.ក.ស និងសាលាដំបូង រួមទាំងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ នៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះ នៅសាលាដំបូងខេត្តបាត់ដំបង។