ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការត្រៀមលក្ខណៈសម្រាប់ការការពារសេចក្តីព្រាងច្បាប់ដែលរៀបចំដោយក្រសួងយុត្តិធម៌

ទីស្ដីការក្រសួងយុត្តិធម៌ ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ ដើម្បីពិនិត្យលើការងារត្រៀមលក្ខណៈសម្រាប់ការការពារសេចក្តីព្រាងច្បាប់មួយចំនួនដែលរៀបចំដោយក្រសួងយុត្តិធម៌ ដែលនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅដើមឆ្នាំ២០២៥ ខាងមុខ។