ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អ៊ូ រ៉ាស៉ី រដ្ឋលេខាធិការ និងឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន

នៅថ្ងៃទី១៧ និងទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ រ៉ាស៉ី រដ្ឋលេខាធិការ និងឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នេះផងដែរ។ ពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាសមាជិករដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថាន តំណាងអង្គការជាតិ អន្តរជាតិជាដៃគូ និងតំណាងសហគមន៍ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។