នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) គឺលោកស្រី Fiona Connell Team Leader, ADB Consultant (Commerce) ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធនឹងការរៀបចំដំណើរការតុលាការពាណិជ្ជកម្មដែលនៅសេសសល់។ កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងសមាជិកតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) ដែលបានចូលរួមតាមប្រព័ន្ធហ៊្សូម ប្រមាណជាង ២០ នាក់។