ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញចូលរួម​ជា​គណៈអធិបតី​ក្នុងព្រឹត្តិការ​ណ៍រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុងដេីម្បី​សប្បុរសធម៌​ អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបទី៧៦

ខេត្តបាត់ដំបង​៖​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅព្រឹក​ថ្ងៃ​អាទិត្យ​ ៨កេីត​ ខែ​មិគសិរ​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹងថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២៤​ នៅក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ក្រោមអធិបតីភាព​របស់​សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដេីម្បី​អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបទី៧៦ និងដើម្បីប្រមូលថវិកាសម្រាប់ការងារសប្បុរសធម៌ ដូចជា ការជួយដល់អង្គការ ឬមណ្ឌលកុមារកំព្រា អង្គការមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា ជាដើម។