ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ, ឯកឧត្តម អ៊ួង សុភារិន្ទ និងឯកឧត្តម កេីត សេកាណូ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២៤ និងត្រៀមលក្ខណៈសម្រាប់ការអនុវត្តថវិកាឆ្នាំ២០២៥ របស់ទីស្តីការក្រសួងយុត្តិធម៌

នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ រដ្ឋលេខាធិការ, ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម កេីត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២៤ និងត្រៀមលក្ខណៈសម្រាប់ការអនុវត្តថវិកាឆ្នាំ២០២៥ របស់ទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំខាងលេីនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានអង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងមន្រ្តីជំនាញទទួលបន្ទុកហិរញ្ញវត្ថុ ដោយផ្តោតសំខាន់លេីរបៀបវារៈដូចខាងក្រោម៖

១.ការបិទបញ្ជីចំណូល-ចំណាយថវិកា

ឆ្នាំ២០២៤ ២.ការត្រៀមលក្ខណៈសម្រាប់ការអនុវត្តថវិកាឆ្នាំ២០២៥

៣.ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ និងគម្រោងថវិកាឆ្នាំ២០២៦។