សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹក ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការការងារ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំលើកទី៣ ស្ដីពីកិច្ចពិភាក្សា សិក្សាស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់តុលាការការងារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមលេខាធិការ និងក្រុមជំនួយការ សរុបប្រមាណ ២១រូប។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុសផុល ដោយសរុបជាលទ្ធផលគឺសម្រេចបាននូវផែនការការងារដែលបានដាក់ចេញកន្លងមក ហើយ ឯកឧត្ដមប្រធានគណ:កម្មការក៏បានកំណត់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តទៅមុខទៀត។ កិច្ចប្រជុំបានបញ្ចប់ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ និងពោពេញដោយភាពស្និតស្នាលយ៉ាងក្រៃលែង៕