ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន

នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤   ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន។ កិច្ចប្រជុំ បានផ្តោតការពិភាក្សាផ្នែកបច្ចេកទេស និងស្វែងរកដំណោះស្រាយមួយចំនួន ដើម្បីពង្រឹងយន្តការដោះលែងដោយមានលក្ខខណ្ឌនេះ ដោយឈរលើមូលដ្ឋានមាត្រា៥១២ មាត្រា៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងគោលការណ៍ណែនាំ ឬសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ រួមទាំងបទប្បញ្ញត្តិជាធរមាន ដែលមានការពាក់ព័ន្ធ។