នាថ្ងៃ ពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ សហការជាមួយអង្គការអុកស្វាម(OXFARM) កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "បច្ចេកទេសសន្ធានកម្ម" ដល់មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង ស្រុក មកពីខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សរុប ៣០ រូប ដែលវគ្គបណ្តុះបណ្តាលនេះមានគោលបំណងក្នុងការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាយុត្តិធម៌នៅថ្នាក់មូលដ្ឋាន ប្រកបដោយចីរភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម និងជាពិសេសលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈកិច្ចការសន្ធានកម្ម។