ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធរណៈនៃក្រសួងយុត្តិធម៌ អមដោយមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំលេខាធិការរដ្ឋានគ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន ២ រួមមាន៖
១. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។
២. សេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយកនៅគ្រឹះស្ថានសិក្សាមត្តេយ្យសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលប្រជុំ "តេជោសន្តិភាព" នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។