ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះឆ្នោតជ្រើសតាំងសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

     ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះឆ្នោតជ្រើសតាំងសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ការបោះឆ្នោតនេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គិតចាប់ពីព្រឹកថ្ងៃសៅរ៍ ទី១៩ និងបានបញ្ចប់ទៅកាលពីរសៀលថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមបោះឆ្នោតពីសំណាក់ចៅក្រម-ព្រះរាជអាជ្ញាដែលមានសិទ្ធិបោះឆ្នោតទាំងអស់នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។