ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការនិងជាប្រធានក្រុមការងាររៀបចំប្រទីបវិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលេីកទី២ ដើម្បីត្រៀមរៀបចំប្រទីបវិស័យយុត្តិធម៌ សម្រាប់ចូលរួមបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នាពេលខាងមុខនៅទីស្តីការក្រសួងយុត្តិធម៌។