ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំចរចាជាមួយនឹងភាគីឥណ្ឌា លើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណដ្ឋឥណ្ឌា

     នាព្រឹកថ្ងៃពុធ ១៤​ កេីត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំចរចាជាមួយនឹងភាគីឥណ្ឌាលើសេចក្ដីព្រាងសន្ធិសញ្ញា ស្ដីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងយុត្តិធម៌។