នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនិងឯកឧត្តម សេង ពុទ្ធី ប្រធាននាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងក្រសួងអធិការកិច្ចដែលជាសាមីក្រសួង។ កិច្ចប្រជុំពិនិត្យ និងពិភាក្សានេះ មិនបានសម្រេចនូវការឯកភាពគ្នានោះទេ។ ចុងបញ្ចប់ អង្គប្រជុំបានសម្រេច នឹងបញ្ជូនសេចក្តីព្រាងអនុក្រឹត្យដែលមិនទាន់បានឯកភាពគ្នានេះ រួមទាំងមតិយោបល់ និងសំណើទាំងអស់នៅក្នុងកិច្ចប្រជុំពេលនេះ គោរពជូនទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដឹកនាំការពិនិត្យ និងពិភាក្សាបន្តទៀត។