ថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ រួមជាមួយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ ឯកឧត្តមអគ្គាធិការ និងតំណាងអគ្គនាយកពាក់ព័ន្ធ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែករំលែកឧត្តមានុវត្តន៍ស្តីពី "បរិវត្តកម្ម និងនវានុវត្តន៍ នៃភាពជាអ្នកដឹកនាំ" ក្រោមអធិបតីភាពបើកកម្មវិធី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងក្រោមអធិបតីភាពបិទកម្មវិធីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។