រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ”។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួងយុត្តិធម៌រួមមាន លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និង Ms.Bridget Collier ជាតំណាងស្ថានទូតអូស្ត្រាលី, Ms. Marina Hunt, Mr. Warren James Bulmer, Ms. Ashley Carvalho , មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កុមារដែលបាត់ខ្លួននិងការកេងប្រវ័ញ្ច (ICMAC) ព្រមទាំងមានការចូលរួមពី ចៅក្រម និង តំណាងអយ្យការមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មប្រឆាំងកុមារនាពេលបច្ចុប្បន្ន ព្រមទាំងផ្តល់នូវវិធីសាស្រ្តទំនើប ការអនុវត្តល្អ និងពិធីការសម្រាប់ភាពជោគជ័យរបស់អយ្យការ។