ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យសមាគមធនាគារនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

      ទីស្ដីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យសមាគមធនាគារនៅកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតុលាការ។ ថ្លែងក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលយកបញ្ហាប្រឈមដែលសមាគមធនាគារនៅកម្ពុជាលើកឡើង ព្រមទាំងបានផ្តល់នូវអនុសាសន៍ដឹកនាំមួយចំនួន ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាប្រឈមដែលសមាគមធនាគារនៅកម្ពុជា បានលើកឡើងនោះ។