ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាងនិងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”

      រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាងនិងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសំណាក់ លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ លោកស្រី ឈួន មរកត នាយករងសាលាច្បាប់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមពីចៅក្រម តំណាងអយ្យការ មកពីសាលាដំបូងរាជធានី ខេត្ត មន្រ្តីក្រសួងយុត្តិធម៌ និងមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធផ្សេងទៀត។ ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ បានទទួលទ្ធផលជាវិជ្ជមានដោយមានការចូលរួម ការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្ត នីតិវិធី និងបច្ចេកទេសនៃការស៊ើបអង្កេត និងកសាងសំណុំរឿងបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់, ការលើកអំពីករណីសិក្សា ការជជែកពិភាក្សាតាមក្រុម។ ជាចុងបញ្ចប់ ក៏មានការចែកជាវិញ្ញាបនបត្រជូនសិក្ខាកាមផងដែរ។