ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមបន្តក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស នៅទីស្តីការគណ:រដ្ឋមន្ត្រី

     នាព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមបន្តនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាពឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ។ អង្គប្រជុំអន្តរក្រសួងបានពិនិត្យ ពិភាក្សាគ្នា ដោយសម្រេចបានចំនួន ៦មាត្រា ចាប់ពីមាត្រា២៧ថ្មី ដល់មាត្រា៣២ថ្មី នៃសេចក្តីព្រាងអនុក្រឹត្យនេះ។ តាមការបញ្ជាក់របស់សាមីក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងឯកឧត្តមប្រធានអង្គប្រជុំបានសម្រេចថា៖ អនុក្រឹត្យនេះ មិនចាំបាច់ចែងជំពូកទោសប្បញ្ញត្តិនៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះទេ ដោយយកហេតុផលថាការអនុវត្តទោសទណ្ឌត្រូវអនុវត្តតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ, ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា វិញ។