ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ញាន វណ្ណៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈមេធាវីខេត្ត Guizhou (គួយចូវ) សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងគណៈមេធាវីខេត្ត Guizhou (គួយចូវ) នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងយុត្តិធម៌កម្ពុជា។