ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីឧបនាយករដ្ឋមន្រ្តី
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
ឧបនាយករដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
អាជ្ញាធរកណ្តាល
បណ្ណាល័យវិស័យយុត្តិធម៌
ស្វែងរកពាក្យគន្លឹះក្នុងច្បាប់និងបទប្បញ្ញត្តិ
វិចិត្រសាល
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាងនិងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”
2024-09-18 15:35:00
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាងនិងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ចៅក្រម តំណាងអយ្យការ មន្រ្តីក្រសួងយុត្តិធម៌ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមចំនួនប្រមាណ ៧០នាក់ ក្នុងគោលបំណងដើម្បីកសាងសមត្ថភាព ធនធានមនុស្សក្នុងការបង្កើនចំណេះដឹង និងបច្ចេកទេសទាក់ទងទៅនឹងការស៊ើបអង្កេតការប្រឆាំងសម្អាតប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ មានប្រធានបទសំខាន់ៗចំនួន ៥ ដែលធ្វើបទបង្ហាញដោយវាគ្មិនពីតំណាងក្រសួងយុត្តិធម៌ ចៅក្រម និង តំណាងអយ្យការ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលមានជំនាញពាក់ព័ន្ធនឹងកិច្ចការងារសម្អាតប្រាក់នៅកម្ពុជា។
ពាក្យស្នើសុំលិខិតថ្កោលទោស