នាព្រឹកថៃ្ងចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថៃ្ងទី ០២ ខែកញ្ញា ឆ្នាំ២០២៤, លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី បានចូលរួមជាភ្ញៀវកិតិយស ក្នុងពិធី ផ្សព្វផ្សាយបង្កេីនការយល់ដឹងអំពីជំងឺមហារីសុដន់ Fit For Hope 2024 ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធាន ក.ជ.ក.ស. និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ យុទ្ធនាការនេះ មានគោលបំណងពង្រឹងវិសាលភាពនៃការផ្តល់ព័ត៌មាន និងបង្កេីនការយល់ដឹងអំពីជំងឺមហារីសុដន់ នៅទូទាំងប្រទេស និងមានអ្នកចូលរួមសរុបប្រហែល ៥០០នាក់។