នាព្រឹក ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។