នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃច័ន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងដើម្បីពិនិត្យលើការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំទី៤ និងជុំបន្តបន្ទាប់ទៀត។