ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី១០ ស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន (10th ASLOM WG on AET)​ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ នៃប្រទេស​ឡាវ

     ទីក្រុងវៀងច័ន្ទ នៃប្រទេស​ឡាវ : នាព្រឹកថ្ងៃចន្ទ ១៥កើត ដល់ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ បានដឹកនាំ​គណៈ​ប្រតិ​ភូក្រសួងយុត្តិធម៌ដែលរួមមានឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល​​ និងជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​​កិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍ វិស័យយុត្តិធម៌, លោក អ៊ុង រដ្ឋសូរិន ​ប្រធាននាយកដ្ឋាន​កិច្ចការច្បាប់ និងកិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន និង លោក ហុក ច័ន្ទសុវណ្ណារ៉ា ​​អនុប្រធាន​នាយកដ្ឋាន​​កិច្ចការច្បាប់ និងកិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន អញ្ជើញ​ចូល​រួមក្នុងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រី​ច្បាប់​​​អាស៊ានលើកទី១០ ស្តីពីសន្ធិសញ្ញា​បត្យាប័នអាស៊ាន (10th ASLOM Working Group on Asean Extradition Treaty – WG on AET) ដើម្បីពិ​និត្យ​​ពិភាក្សា លើ​សេចក្តីព្រាងសន្ធិសញ្ញាបត្យាប័នអាស៊ាន នៅទីក្រុងវៀងច័ន្ទ នៃប្រទេស​ឡាវ។