ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ផ្ទៃក្នុងអំពីលទ្ធផលបឋមនៃការវិភាគមុខងារ រចនាសម័្ពន្ធ និងការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌

     នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិគ្រោះយោបល់អំពីលទ្ធផលបឋមនៃការវិភាគមុខងារ រចនាសម័្ពន្ធ និងការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាមួយគ្រប់អង្គភាពចំណុះឱ្យវិស័យយុត្តិធម៌ទាំងអស់ ដើម្បីពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ សម្រាប់បន្តលើការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ឯកឧត្តម លោក លោកស្រី ដែលជាប្រធានអង្គភាពចំណុះឱ្យក្រសួងយុត្តិធម៌ទាំងអស់ ព្រមទាំងឯកឧត្តម លោក លោកស្រី ដែលជាសមាជិកក្រុមការងារ។