ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម​ ទឹម ស៊ីផា និងលោកជំទាវ សុង ឆវ័ន្ត តំណាងឯកឧត្តម អ៊ូ រ៉ាស៊ី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បី​ពិនិត្យ​ និងដោះស្រាយលើបណ្ដឹងដែលមានភាពស្មុគស្មាញដើម្បីត្រៀមប្រជុំជាមួយក្រុមវិភាគ និងពិនិត្យលើ​វឌ្ឍនភាព​​ការងាររបស់ក្រុមការងារ​បច្ចេកទេស​សំណុំរឿង​ព្រហ្មទណ្ឌ នៃ​គ.ត.ម.

     នៅព្រឹកថ្ងៃពុធ ១០ កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២៤, ឯកឧត្តម​ ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងលោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ និងជាអនុប្រធាន​នៃគណៈកម្មការដឹកនាំ​ និង​អនុវត្ត​យុទ្ធនាការ​ត្រួតពិនិត្យ​ និងដោះស្រាយ​ភាពមិនប្រក្រតីនៅតាមតុលាការ​ (​ គ.ត.ម.)​ តំណាងឯកឧត្តម អ៊ូ រ៉ាស៊ី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បី​ពិនិត្យ និងដោះស្រាយលើបណ្ដឹងដែលមានភាពស្មុគស្មាញ ព្រមទាំងសំយោគយកសំណុំរឿងដែលមានភាពស្មុគស្មាញត្រៀមប្រជុំជាមួយក្រុមវិភាគ និងពិនិត្យលើ​វឌ្ឍនភាព​​ការងាររបស់ក្រុមការងារ​បច្ចេកទេស​សំណុំរឿង​ព្រហ្មទណ្ឌ នៃ​គ.ត.ម.។ កិច្ចប្រជុំនេះផ្ទៃក្នុងនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោស្រី នៃក្រុមការងារបច្ចេកទេសទទួលបន្ទុកលើសំណុំរឿងព្រហ្មទណ្ឌ នៃគ.ត.ម.។