នារសៀលថ្ងៃអង្គារ៍ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សន សោភ័ណ បានចូលរួមកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការជាតិការពារ អ្នកប្រើប្រាស់(គ.ជ.ក.ប.) ក្រោមការដឹកនាំរបស់លោកជំទាវ ចម និម្មុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងសេចក្តីព្រាងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃគ.ជ.ក.ប.។