សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមការងារបច្ចេកទេសទី១ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំលើកទី១៤ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានអាជ្ញាសាលា និងជំនួយការមួយចំនួន។ កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិតលើខ្លឹមសារនៃមាត្រា និងបានលប់ចោល១មាត្រា។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងកែសម្រួលខ្លឹមសារបានចំនួន១១មាត្រាបន្ថែមទៀត៕