នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៦៥៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារផលិតផលក្លែងក្លាយ នៃក្រសួងយុត្តិធម៌ ដឹកនាំដោយលោក អូន ពិសាល អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងយុត្តិធម៌ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះពិនិត្យ តាមដាន និងស្រង់ទិន្នន័យសំណុំរឿងពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។