តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំប្រតិភូនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស ចូលរួមកិច្ចប្រជុំពិភាក្សាថវិកាកម្រិតថ្នាក់ដឹកនាំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំខាងលើនេះ ផ្តោតសំខាន់លើរបៀបវារៈ ដូចខាងក្រោម៖
១.ផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៥-២០២៧
២.គម្រោងផែនការចំណូល-ចំណាយថវិកា ឆ្នាំ២០២៥។