នាព្រឹក ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ( គ.ត.ម.) បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដេីម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យសំណុំរឿងនានាដែលបានប្តឹងចូលមកយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ផ្នែករដ្ឋប្បវេណី។ កិច្ចប្រជុំផ្ទៃក្នុងនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោក លោកស្រី នៃក្រុមការងារបច្ចេកទេសទទួលបន្ទុកលេីសំណុំរឿងរដ្ឋប្បវេណី នៃគ.ត.ម.។