រសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៥០ នៃក្រុមការងារបច្ចេកទេសនេះដោយបន្តធ្វើការពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
(១)-ករណីសិក្សាទី៤ (ការបែងចែកទ្រព្យសម្បត្តិ)
(២)-សំណួរស្រាវជ្រាវទាក់ទងទៅនឹង ចំណុចវិវាទ នៃការលែងលះ។