ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន​ ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី និងធ្វើចំណាប់អារម្មណ៍ ក្នុងពិធីសម្ពោធផ្សាយ "សៀវភៅ ស" ស្តីពីមូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវ:សម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អុីនធឺណេត

     នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នាពេលរសៀលនៅសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តមបណ្ឌិត ជិន​ ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធផ្សាយ "សៀវភៅ ស" ស្តីពីមូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវ:សម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អុីនធឺណេត និងផ្តល់ចំណាប់អារម្មណ៍អំពីគុណតម្លៃនៃសៀវភៅ ស ព្រមទាំងចែករំលែកអំពីតួនាទីច្បាប់ក្នុងវិស័យព័ត៌មាន ដើម្បីផ្តល់នូវចំណេះដឹងជាមូលដ្ឋានសំខាន់ៗ សម្រាប់អ្នកសារព័ត៌មាន សាធារណជន និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមក្នុងកម្មវិធី។ ពិធីសម្ពោធផ្សាយ សៀវភៅ ស នេះ មានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងអ្នកនាំពាក្យតាមក្រសួងស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មាន ចំនួនសរុប ប្រមាណជា ៣០០ នាក់ ។