ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៤ (The 4th Joint​ Commission for Bilateral Cooperation-JCBC) នៅហ្វីលីពីន នាទីស្តីការក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ

     ​​ នាព្រឹកថ្ងៃពុធ ២កើត​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​លោក​​ ​​​​​​​​​​​​​​ហុក ច័ន្ទសុវណ្ណារ៉ា អនុប្រធានាយកដ្ឋាន​​កិច្ចច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បី​ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៤ (The 4th Joint​ Commission for Bilateral Cooperation-JCBC) នៅហ្វីលីពីន នាទីស្តីការក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ។