ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា លើកទី១១

     សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមការងារបច្ចេកទេសទី១ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំលើកទី១១ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានអាជ្ញាសាលាមួយចំនួន។ កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិតលើខ្លឹមសារនៃមាត្រា។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងកែសម្រួលខ្លឹមសារបានចំនួន ២៣មាត្រាបន្ថែមទៀត និងបង្កើតបន្ថែមថ្មី៣មាត្រា នៃសេចក្តីព្រាងច្បាប់ ក្នុងកិច្ចប្រជុំនាព្រឹកនេះ៕