នៅព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធាននៃគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ( គ.ត.ម.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងដោះស្រាយលើបណ្ដឹងដែលមានភាពស្មុគស្មាញ ព្រមទាំងសំយោគយកសំណុំរឿងដែលមានភាពស្មុគស្មាញត្រៀមប្រជុំជាមួយក្រុមវិភាគ និងប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសសំណុំរឿងព្រហ្មទណ្ឌ នៃគ.ត.ម.។ កិច្ចប្រជុំនេះផ្ទៃក្នុងនេះមានការចូលរួមពី ឯកឧត្តម លោក លោស្រី នៃក្រុមការងារបច្ចេកទេសទទួលបន្ទុកលើសំណុំរឿងព្រហ្មទណ្ឌ នៃគ.ត.ម.។